ចេញពីកន្លែងជួសជុលរថយន្ត មកដល់ចំណុចផ្លូវរថភ្លើងឆ្លងកាត់ រថយន្តបានបន្ថែមល្បឿនដើម្បីទៅមុខអោយផុត ប៉ុន្តែត្រូវរថភ្លើងបុកចំពីចំហៀងផ្នែកខាងមុខ
ភ្នំពេញ: ហេតុការណ៏នេះបង្កភ្ញាក់ផ្អើល នា ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវរថភ្លើង កែងនិងផ្លូវ ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសម្នាក់បើករថយន្តមួយគ្រឿង ចេញពី កន្លែងជួសជុលរថយន្ត មកដល់ចំណុចផ្លូវរថភ្លើងឆ្លងកាត់ រថយន្តបានបន្ថែមល្បឿនដើម្បីទៅមុខអោយផុត ប៉ុន្តែត្រូវ រថភ្លើងបុកចំពីចំហៀងផ្នែកខាងមុខ ប៉ើងរថយន្តធ្លាក់ផ្លូវ ចូលព្រៃ រងការខូចខាតយ៉ាងដំណំ និងបង្កអោយអ្នកបើករងរបួសស្រាល ៕