នគរបាលជាតិចំនួន១០នាក់ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញបទបញ្ជាឲ្យបណ្តេញចេញពីក្របខណ្ឌនគរបាល ក្រោយធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ថា លទ្ធផលនៃការធ្វើតេស្តរកសាធាតុញៀន ចំពោះកងកម្លាំនគបាលជាតិចំណុះឲ្យអគ្គស្នងការនគរបាលជាតិ ក្នុងកម្រិតទូទាំងរាប់ទាំងប៉ុស្តិ៍នគរបាល បានរកឃើញមានផ្ទុកសារធាតុញៀ.នចំនួន១០នាក់ ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា «យើងអាចនិយាយបានថា អគ្គស្នងការនគរបាលជាតិ គឺលោកបានបញ្ចប់យុទ្ធនាការធ្វើតេស្តរកសារធាតុញៀ.នទូទាំងប្រទេសដល់ជោគជ័យ ហើយជាលទ្ធផលតាមរបាយការណ៍ គឺមានកងកម្លាំងនគរបាលជាតិចំនួន១០នាក់ ដែលមានសារធាតុក្នុងខ្លួន បន្ទាប់ពីធ្វើតេស្តរួចហើយ ។ ទាំង១០នាក់នោះ គឺសុទ្ធសឹងតែជាមន្ត្រី ហើយមានតួនាទីខ្ពស់បំផុតត្រឹមអនុត្រីឯក ពោលគឺស័ក៣» ។ ចំពោះការធ្វើតេស្តរកឃើញកម្លាំងនគរបាលមានផ្ទុកសារធាតុញៀ.ននេះត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងមាននៅនាយកដ្ឋានព្រំដែនជើងទឹក រកឃើញ១នាក់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ២នាក់ ស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៣នាក់ នាយកដ្ឋានសន្តិសុខឯកជន១នាក់ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ១នាក់ ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង២នាក់ ។
លោកបណ្ឌិតបានលើកឡើងថា ក្រៅពីអង្គភាពដែលររៀបរាប់នេះ ដែលស្ថិតក្នុងចំណុះឲ្យអគ្គស្នងការនគរបាលជាតិ គឺមិនមានមន្ត្រីនគរបាលរូបណាត្រូវបានរកឃើញថា មានសារធាតុញៀ.ននោះទេ ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ៖«អ្នកទាំងនោះត្រូវបានស្នងការនគរបាលជាតិស្នើជាបន្ទាន់ មកកាន់ឯកឧត្តមឧបកនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ ពោល គឺស្នើបណ្តេញចេញពីក្របខណ្ឌតែម្តង ។
ជាការឆ្លើយជាបន្ទាន់ លោក ស សុខា បានចេញប្រកាសបណ្តេញមន្ត្រីនគរបាលទាំង១០នេះជាបន្ទាន់នៅដើមសប្តាហ៍ទី១ ក្នុងខែមករា ឆ្នាំ២០២៤នេះ ដោយអនុវត្តនូវអនុវសាសន៍ របស់ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា» ។
លោកបណ្ឌិត ទូច សុឃៈ បានឲ្យដឹងទៀតថា សម្រាប់កងកម្លាំងនគរបាលជាតិចំណុះបណ្តាអង្គភាពផ្សេងៗនៃក្រសួងមហាផ្ទៃ គឺនៅតែបន្តធ្វើយុទ្ធនាការនេះជាដំណាក់កាលៗបន្តទៀត ។
បើតាមការអះអាងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា ចំពោះការធ្វើតេស្តរកសារធាតុញៀ.ននេះ គឺកងកម្លាំងប្រដាប់អាវុ.ធទាំងអស់មានការសប្បាយរីករាយ ហើយចូលរួមយ៉ាងសកម្ម និងស្ម័គ្រចិត្តក្នុងការមកធ្វើតេស្តរកសារធាតុញៀ.ននេះ ។ ចំពោះរកឃើញសារធាតុញៀ.ននេះបើប្រៀបធៀបនឹងកងកម្លាំងនគរបាលទាំងអស់ គឺមានចំនួនតិចតួចបំផុត ដែលនេះបញ្ជាក់នគរបាលជាតិ បានស្គាល់អំពីច្បាប់ អនុវត្តច្បាប់ យល់ពីបទបញ្ជា អនុវត្តបទបញ្ជា អនុត្តវិន័យ និងភារកិច្ច និងយល់ច្បាស់ពីភាពគំរូ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ដល់មហាជន យុវជន យល់ច្បាស់ពីហានិភ័យនៃគ្រោះថ្នាក់ដែលកើតឡើងដោយសារតែពាក់ព័ន្ធនឹងគ្រឿងញៀ.ន ឬការប្រើប្រាស់គ្រឿងញៀ.ន។
លោកបណ្ឌិតបានអះអាងថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី និងជាពិសេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងក្តី មន្ត្រីស៊ីវិលក្តី មន្ត្រីពន្ធនាគារក្តីនឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនៅគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃច្បាប់ពាក់ព័ន្ធ និងលិខិតបទដ្ឋាននានារួមទាំងក្រមសីលធម៌វិជ្ជាជីវៈក្រោមពាក្យស្លោកថា អ្វីៗដើម្បីប្រជាពលរដ្ឋ ។
សូមជម្រាបថា ស្នងការនគរបាលខេត្តព្រៃវែង កាលពីចុងឆ្នាំ២០២៣បានប្រកាសរកឃើញមន្ត្រីនគរបាលប្រើប្រាស់គ្រឿងញៀ.នសរុបចំនួន ១១នាក់ នៅក្នុងយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនទូទាំងខេត្តក្នុងរយៈពេលជិត១ខែ ៕