រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

បាត់ដំបង÷ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលនៅ យប់ ថ្ងៃទី០៤ខែមករា ឆ្ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នៅមុនពេលកើតហេតុគេឃើញរថយន្ដ CAMRYបាឡែន ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2Q-3321 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ០៣នាក់ក្នុងទិសដៅពីជើងទៅត្បូង(ឆ្លងផ្លូវ)លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តPATROLពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ រាជការ-2940បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន និងបានជ្រុលចង្កូតទៅបុករថយន្តCAMRYបាឡែន ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុយករថយន្តទាំងពីរគ្រឿងចេញពីផ្លូវ និងបានទុកពេលឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នានៅហ្នឹងកន្លែង ៕

អត្ថបទដែលជាប់ទាក់ទង