ទីបំផុត! សមត្ថកិច្ចបង្ក្រាបបានហើយ ជនដែលចូលប្លន់ស្ត្រីម្នាក់ នៅស្រុកពួក ករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា។
ការចាប់ខ្លួនធ្វើឡើង នៅរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយ នគរបាលស្រុកពួកនៅចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ដឿ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ករណីនេះបានកើតឡើងនៅវេលាម៉ោង០៣ និង០០នាទីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឃឹម កែវ ភេទស្រី ស្ថិតក្នុងភូមិ អំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនបានចូលលួចទូរស័ព្ទ១គ្រឿង ម៉ាក់Samsung A30S និងប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ឃឹម កែវ ភេទស្រីពិតមែន។
ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖
– វិក័យបត្របញ្ចាំទូរស័ព្ទ ១សន្លឹកមានលេខ០០០១៤៤១
⁃ ទូរស័ព្ទ០១គ្រឿង ម៉ាកSamsung A30S ពណ៍ស IMi ៣៥៨៥៤៤១០៣៧០៨៩៦៧
⁃ ក្បាលកែវឆ្លុះ០១
⁃ ដង្កាប់ដងក្រហម០១
⁃ កាំបិតខ្វែវចំនួន០១
⁃ ខោអាវពាក់ធ្វើសកម្មភាព វត្ថុតាងពាក់និងអំពើលួចកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
កម្លាំងសមត្ថកិច្ចបានសាកសួរនិងបញ្ជូនសំណុំរឿងតាមនីតិវិធី៕