អគ្គិភ័យបណ្ដាលឱ្យឆាបឆេះឆ្ទះចំនួន០៣ខ្នង និងខូចខាតទ្រព្យសម្បត្តិ

ខេត្តកណ្ដាល ៖ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនេះបានកេីតឡេីងកាលពី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅចំណុច (ផ្លូវចូលក្បាលសាឡាងចាស់)ភូមិកំពង់ចម្លង ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងដែលរងគ្រោះដោយអគ្គិភ័យរួមមាន៖

ទី១-ឈ្មោះឡាច ជរ ភេទប្រុសអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ផ្ទះធ្វើពីឈើដំបូលប្រក់សង្ក័សីទំហំ5,5mX50m និងសម្ភារក្នុងផ្ទះខូចខាតទាំងស្រុង រួមនឹងប្រាក់រៀល២០.០០០.០០០៛(ម្ភៃលានរៀល)និងសម្ភារគិតជាទឹកប្រាក់ប្រហែលជា៣០ម៉ឺនដុល្លារ ។

២-ឈ្មោះហាំង សេងហុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ដោយផ្ទះថ្មទំហំ5,8mX20m សម្ភារខូចខាត ពិតានចំហៀងខាងត្បូងប្រវែង15m និងទី៣-ឈ្មោះឡុង នី ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ ដោយផ្ទះថ្មទំហំ6mX20 សម្ភារខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង។

ករណីនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ ដោយមូលហេតុ ៖ តាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ ឡាច ជរ បានបញ្ជាក់ថា មកពីឆ្លងចរន្តអគ្គិសនីទូទឹកកក។ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងដោយរលត់ជាស្ថាពរ ៕

អត្ថបទដែលជាប់ទាក់ទង