នៅរសៀលនេះ! ក្មេងប្រុស ២នាក់ បានលង់ទឹក ហើយលិចបាត់ រកសពមិនទាន់ឃើញទេ

ភ្នំពេញ៖ កាលពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទន្លេមេគង្គ មុខវត្តព្រែកលៀប ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្មេងប្រុស ២នាក់ បានលង់ទឹក ហើយលិចបាត់ រកស.ពមិនទាន់នៅឡើយ ខណៈពេលដែលពួកគេ បាននាំគ្នា ទៅលេងទឹកទន្លេមេគង្គ ជាមួយក្មេងប្រុសគម្នាក់។

ក្មេងប្រុស ដែលលង់ទឹកស្លា.ប់នោះ ម្នាក់ឈ្មោះ ជា សុខដារិទ្ធ អាយុ ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាព្រែកលៀប មានលំនៅក្បែរកន្លែងកើតហេតុ និងម្នាក់ទៀត ពុំទាន់ស្គាល់ឈ្មោះនៅឡើយ អាយុ ១២ឆ្នាំ។
មុនពេលកើតហេតុ ក្មេងប្រុសទាំង ២នាក់នោះ រួមទាំងក្មេង ក្នុងភូមិម្នាក់ ជាមនុស្សគ បានទៅលេងទឹកទន្លេ នៅច្រាំងទន្លេ មុខវត្តព្រែកលៀប ខណៈនោះ ក៏បានផុតជើង លង់ទឹក លិចបាត់ ២នាក់ ហើយក្មេងគ ក៏បានរត់មកប្រាប់អ្នកភូមិ ក៏បង្កអោយមានការភ្ញាក់ផ្អើលឡើង។

ម្តាយក្មេងប្រុសរងគ្រោះ ម្នាក់ឈ្មោះ ជា សុខដារិទ្ធ បានអោយដឹងថា កូនប្រុសរបស់គាត់ បានសុំជិះកង់ ដើរលេង។ បាត់កូនមិនឃើញមកផ្ទះ ញាំបាយ ដើម្បីរៀបចំទៅរៀន គាត់ក៏បានដើររកក្នុងភូមិ ស្រាប់តែមានក្មេងប្រុសគរម្នាក់ មកប្រាប់ថា កូនប្រុសរបស់គាត់ បានលង់ទឹកលិចបាត់។ ម្តាយក្មេងប្រុសរងគ្រោះ បានអង្គុយយំយ៉ាងក្តុកក្តួលជាទីបំផុត និងបានស្រែកដង្ហើយហៅកូន ឱ្យមកញ៉ាំបាយ៕

អត្ថបទដែលជាប់ទាក់ទង