ជប៉ុនទៀតហើយ! ហេតុការណ៍វាយប្រ.ហា.រដោយកាំបិ.តលើរថភ្លើង រងរបួសមនុស្ស ៣ នាក់
បុរសចំនួន ៣ នាក់បានរងរបួស ក្នុងហេតុការណ៍ចាក់សម្លាប់មួយនៅលើរថភ្លើងនាស្ថានីយ Akihabara ក្រុងតូក្យូ ប្រទេសជប៉ុន។ បើតាមអ្នកនាំពាក្យពីខាងប៉ុស្តិ៍ប៉ូលិសក្រុងតូក្យូ បាននិយាយថា ខាងភ្នាក់ងារប៉ូលិស បានទទួលការទាក់ទងទូរស័ព្ទមកនៅវេលាម៉ោងប្រមាណ ១១ យប់ ថ្ងៃទី ០៣ ខែមករា កន្លងទៅ។
តាមប៉ូលិសបានឱ្យដឹងទៀតថា ជនដៃដល់គឺជាស្ត្រីម្នាក់ ដែលដៃមានកាន់កាំបិតមួយឡើងលើរថភ្លើងនៅចំណត Yamanote ខណៈពេលរថភ្លើងកំពុងតែឈប់។ ការវាយប្រហារដោយកាំបិតនេះដែរ បានបណ្ដាលឱ្យបុរសចំនួន ៣ នាក់រងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរនោះឡើយ។ ចំពោះស្ត្រីជាជនដៃដល់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ ហើយចំពោះអត្តសញ្ញាណ និង គោលបំណងនៃការវាយប្រហារនេះ បច្ចុប្បន្ននៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕