ដំណឹងល្អពីលោកនី រតនា និង ភរិយាទទួលបានសមាជិកថ្មីជាកូនភ្លោះ

កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ មហាជនអ្នកគាំទ្រតារាចម្រៀង នី​ រតនា និង ក្រុមគ្រួសារ បានចូលរួមអបអរសាទរដល់លោក និង ភរិយា ក្រោយប្រកាសដំណឹងពពោះប្រមាណជា​ ៤ ខែ ហើយនោះ។

កាលនោះ ក្រោយទទួលបានដំណឹងល្អពីលោក នី រតនា និង ភរិយា ហើយនោះ មហាជនអ្នកគាំទ្រ ក៏រង់ចាំទន្ទឹងមើលថា តើកូនក្នុងផ្ទៃរបស់ភរិយាលោក នី រតនា ជាប្រុស ឬ ស្រី ខណៈកូនស្រីច្បងរបស់លោក​​ គឺអូន មែល មានអាយុជាង ៣ ឆ្នាំ។

យ៉ាងណា នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រគ្រួសារតារាចម្រៀងប្រុសខាងលើ ហាក់មានក្តីរំភើប និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញផេកហ្វេសប៊ុកផ្លូវការរបស់អូន មែល ដែលកូនស្រីច្បងសំណព្វចិត្តរបស់លោក នី រតនា​ បង្ហោះឱ្យដឹងថា អ្នកម៉ាក់របស់អូន មែល គឺកំពុងពពោះកូនភ្លោះ។

ក្នុងនោះ មានការបង្ហោះរូបភាព អមនឹងសារបានរៀបរាប់៖ «អូនមែល ជិតបានឃើញមុខប្អូនភ្លោះទាំងពីររបស់អូនហើយចា៎ អូនសប្បាយចិត្តណាស់! អ៊ំពូមីង ទាយមើលថាប្អូនអូនប្រុស ឬ ស្រី?»៕

អត្ថបទដែលជាប់ទាក់ទង