ស្រីស្អាតម្នាក់ បើករថយន្តមួយគ្រឿង បុករះម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ រួចបើករត់មិនឈប់ដោះស្រាយ សមត្ថកិច្ចតាមឃាត់
ភ្នំពេញ ៖ កាលពី ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះទី១-ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KE-5620(ជិះដោយបុរសម្នាក់រងការខូចខាតធ្ងន់។)
ម៉ូតូជនរងគ្រោះទី២-ម៉ាកធូដេ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 1JF-5396 ជិះដោយនារីម្នាក់ ខូចខាតខ្ទេចស្ទើរទាំងស្រុង) ។
នៅមុនពេលកើតហេតុដោយមានរថយន្តស៊េរីទំនើម៉ាកMustang ពណ៌សលាយខៀវមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BP-5110 បើកបរដោយនារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុ ក៏បានរេចង្កូតមកស្ដាំបម្រុងទៅបុកកន្លែងលក់នំបុ័ង ស្រាប់តែបួងចង្កូតផុតរេចង្កូតទៅខាងឆ្វេងវិញ ជ្រុលទៅបុករះម៉ូតូ២គ្រឿង ដែលកំពុងឈប់និយាយទូរស័ព្ទនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តមន្ទីរពេទ្យខ្មែរសូវៀត ដឹកយកទៅជួយសង្រ្គោះបន្ទាន់ភ្លាមៗ ។ ចំណែកឯរថយន្តបង្កវិញ បានបន្តល្បឿនបើករត់គេចរហូតដល់ខាងមុខការ៉ាស់ជួសជុលរថយន្តផ្លូវ១៩៩ ត្រូវបានអ្នកដឹកអីវ៉ាន់អនឡាញ និងសមត្ថកិច្ចដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទំនប់ទឹកដើម្បីសួរនាំបន្ត។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទំនប់ទឹក បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តនិងភាគីម៉ូតូ ចូលខ្លួនធ្វើការដោះស្រាយគ្នា ៕