សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញចូលរួមពិធីបើក និងចូលរួមការប្រកួតកីឡាវាយវាយកូនគោល ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី៧ នៅទីលានវាយកូនគោលវឌ្ឍនៈរីសត

ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញចូលរួមពិធីបើក និងចូលរួមការប្រកួតកីឡាវាយវាយកូនគោល ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី៧ នៅទីលានវាយកូនគោលវឌ្ឍនៈរីសត។

ការប្រកួតដែលរៀបចំដោយក្រសួងមហាផ្ទៃនេះ ក្រៅពីការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត។

លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងឱកាសដ៏វិសេសវិសាល ដើម្បីចូលរួមអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសឯកសន្តិភាព ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ។

ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧ គឺមានកីឡាករចូលរួមសរុប ៩៧នាក់ ក្រោមបរិយាកាសរីករាយ និងអធិកអធមក្រៃលែង ស័ក្តិសមនឹងខ្លឹមសារដ៏មានអត្ថន័យ កីឡារស់ក្នុងសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្រ្តនេះ កើតចេញពីសន្តិភាព ក្រោមនយោបាយ ឈ្នះ-ឈ្នះ តេជោសែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយមិនមានការបង្ហូរឈាម រហូតទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ។ សម្តេចតេចជោ គឺជាគំរូនៃការលះបង់ដ៏ថ្លៃថ្លាបំផុត ដើម្បីធានាភាពបន្តវេននៃការដឹកនាំប្រកបដោយសុវត្ថិភាព និងភាពជឿជាក់។

ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដ៏មានអត្ថន័យនេះ៕

អត្ថបទដែលជាប់ទាក់ទង