ប្រជាពលរដ្ឋ ដែលនាំគ្នាមកលក់ដូរតាមចិញ្ចើមផ្លូវមាត់ទន្លេបឹងតាកែវ ត្រូវបានក្រុមកូនចៅរបស់ចៅហ្វាយក្រុងដូនកែវ ដើរវាស់ក្នុង១ម៉ែត្រតម្លៃ២០០០០រៀល
ខេត្តតាកែវ ៖ ពលរដ្ឋបានឲ្យដឹងថា ក្រោយការវាស់វែងអោយពួកគាត់តាមកន្លែងរួច ក្រុមអាជ្ញាធរតម្រូវអោយពួកគាត់បង់លុយភ្លាមៗ ដោយក្នុងម្នាក់ៗចាប់ពី២០០០០រៀលឡើងទៅ តាមជើងម៉ែត្រជាក់ស្ដែង គឺពូកែខាងប្រមូលលុយពីពលរដ្ឋតូចតាចក្រីក្រលក់ដូរ។ ការលក់ដូរនៅតាមមាត់ទន្លេនាឱកាសឆ្លងឆ្នាំខាងមុខនេះ គឺមានអាជីវករច្រើនណាស់ ដូច្នេះលុយដែលចៅហ្វាយក្រុង ទទួលបានមិនក្រោមម៉ឺនដុល្លារនោះទេ។
ពាក់ព័ន្ធករណីនេះដែរ លោក កង អាណាន់ ចៅហ្វាយក្រុងដូនកែវ បានប្រាប់ឱ្យដឹងថា «លោកទទួលបានដំណឹងនេះហើយ ចាំល្ងាចលោកនឹងចុះទៅត្រួតពិនិត្យ»។
ចំពោះសំណួរដែលសួរថា ចុះលុយដែលប្រមូលពីពលរដ្ឋរួច តើលោកចៅហ្វាយក្រុងយកទៅណា? ពេលនោះលោក កង អាណាន់ ឆ្លើយមិនរួចនោះទេ មានត្រឹមតែពាក្យចាំពេលល្ងាច លោកចុះពិនិត្យរួចនឹងដឹងហើយ ៕