នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបានឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទេនោះ…
នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទេនោះ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជានាំកច្រកកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិតណាស់ សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក ក្នុងការដាក់ចេញនូវយុទ្ធសាស្ដ្រនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយវ័យឆ្លាត ប៉ុន្ដែនយោបាយឈ្នះឈ្នះ មគ្គុទេសឯកម្នាក់ឯងមិនអាចធ្វើបាននោះទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់។
ប្រតិបត្តិករស្នួលថ្នាក់ដឹកនាំ ដែលមានវត្តមានជាច្រើននៅលើវេទិកានេះ ហើយចូលរួមនៅទីនេះ គឺជាតួអង្គសំខាន់ក្នុងការចូលរួមដ៏ស្មោះត្រង់ បើសិនជាគ្មានការចូលរួមដ៏ស្មោះត្រង់យើងមិនអាចបញ្ចប់សង្គ្រាម និងធានាបាននូវនិរន្ដរភាពបានទេ….