ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងមូលដ្ឋាន ចំនួន០២នាក់

បាត់ដំបង ៖ កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេ នី យ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលឈេីទាល បានចុះធ្វេីការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះយ៉ាន់ ច័ន្ទថន ភេទប្រុស អាយុ….ឆ្នាំ និងឈ្មោះ សុត ពិសី ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរនាក់មានទីលំនៅភូមិឈើទាល ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
-*ធ្វេីការដកហូតវត្ថុតាងរួមមាន៖
-ចិញ្ជៀន(លោហធាតុពណ៌ទង់ដែង)ចំនួន៥៤វង់
-ទូរឺវីសមានដងពណ៌ខ្មៅលាយពណ៌លឿងចំនួន០១
-ខោខាវប៊យជើងវែងចំនួន១៧
-ខោក្រណាត់ជើងវែងចំនួន០១
-អាវក្រណាត់ដៃវែងចំនួន០៨។
សូមជម្រាបជូនថាមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីយប់ ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣នៅចំណុចផ្សារឈេីទាលស្ថិតក្នុងឃុំឈេីទាលស្រុកបាណន់ មានករណីលួចដោយមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើ ហិ-ង្សា ដែលករណីនេះប្រព្រឹត្តិដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពប្រេីប្រាស់ទូរឺវីសដោះវី សជញ្ជាំងបាំងស័ង្កសីតូបលក់គ្រឿងអលង្ការ និងសំលៀក បំពាក់របស់ជនរងគ្រោះឈ្មោះ លឹម ចាន់ថន ហៅ ប៉ាង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ លួចយកគ្រឿងអលង្ការ(ចិញ្ជៀនលោហធាតុពណ៌ទង់ដែង)ចំនួន៥៤វង់ និងសំលៀកបំពាក់មួយចំនួន ក្នុងពេលម្ចាស់បិទទ្វារចាក់សោរមិនបាននៅ ។
ក្រោយពេលកេីតហេតុ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយផ្តេីមពីបញ្ហានេះបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនបាននិងដកហូតវត្ថុតាងតែម្តង។
ពេលនេះជនសង្ស័យខាងលេីបានកសាងសំណុំរឿង ដេីម្បីបញ្ជូនមកអនយវត្តតាមនីតិវិធី ច្បាប់រីឯវត្ថុតាងរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង