បង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកប្រចាន់ ភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជល់គីរី

ខេត្តកំពង់ឆ្នាំង÷ ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ញាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ សកម្មភាពក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ។

សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពុងប្រាសាទនិងសង្កាត់រដ្ឋបាលជលផលជល់គិរី សហការជាមួយកងរាជអាវុធហត្ថស្រុកជល់គីរី អធិការដ្ឋាននគរបាលស្រុកជល់គីរីហ្នឹងសហគមន៍នេសាទភូមិថ្មី។
វត្ថុតាងបំផ្លាញចោលរួមមាន របាំងស្បៃមុង០១ករណី ស្មើរនិង ១០កន្លែង ប្រវែង ៤០០ម លូស្បែកមុងចំនួន១០គ្រឿង បង្គោលចំនួន២០០ដើមហ្នឹងត្រីចម្រុះចំនួន៣០គក្រ ចាក់លែងត្រីក្នុងដែននេសាទវិញ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានធ្វើរបាយការណ៍ជូនប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទឲ្យបានជ្រាបអំពីកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្នែករដ្ឋបាលជលផលកំពុងប្រាសាទនិងសង្កាត់រដ្ឋបាលជលផលជល់គិរីបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងស្រុកជល់គីរីយ៉ាងយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសទាំងអស់នោះ។
បង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនភ្ជិតជាច្រើនកន្លែង យ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតក្នុងការចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបក្នុងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង