ឈាមស្រែកស្បែកហៅ! ទីបំផុតចាប់បទីបំផុតឃាតកម្មសម្លាប់ប្រពន្ធ និងកូន នៅស្រុកកណ្ដាលស្ទឹង សមត្ថកិច្ចចាប់ហើយ

ភ្នំពេញ ៖ ទីបំផុត! ឃាតកម្មសម្លាប់ប្រពន្ធ និងកូន នៅស្រុកកណ្ដាលស្ទឹង សមត្ថកិច្ចចាប់ហើយ កាលពីថ្ងៃទី៧ ខែតុលា ឆ្នំា២០២៣នេះ ។ ឈាមស្រែកស្បែកហៅ! ឃាតកជាប្ដីដែលកាប់ស/ម្លា/ប់ប្រពន្ធនិងកូន នៅស្រុកកណ្ដាលស្ទឹង កាលពីម្សិលមិញ ពេលនេះជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្នុងក្រុងប៉ោយប៉ែត ខណៈជនល្មើសបម្រុងឆ្លងដែនចូលប្រទេសថៃ ។ សមត្ថកិច្ចកំពុងនំាខ្លួនជនសង្ស័យមកកាន់កន្លែងសមត្ថកិច្ចប៉ូលិស ដើម្បីសួរចំលើយ ។

សូមរំលឹកព័ត៌មាន ! ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
អំពើឃាតកម្មមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅតាមបណ្ដាញសង្គម ដោយអំពើនេះឃោរឃៅជាពន់ពេក ក្រោយប្ដីយកកាំបិតអារ-ក សម្លាប់ប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះ។

ដើមចមដែលនាំឲ្យប្ដីសម្លាប់ប្រពន្ធ និងកូនស្រីតូច ហើយបន្សល់ទុកកូនប្រុស២នាក់ទៀតឲ្យនៅតែតោលនោះ ទំនងផ្ដើមចេញពីភ្លើងប្រច័ណ្ឌ។
ជនដៃដល់ជាប្ដីដែលរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាព ត្រូវបានគេស្គាល់ឈ្មោះ ម៉ែន សំអាង អាយុ៣៦ឆ្នាំ ខណៈជនរងគ្រោះដែលស្លាប់ ទី១៖ឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ (ប្រពន្ធ) និងទី២៖ កូនស្រីអាយុ២ឆ្នាំឈ្មោះ អឿន ចន្ទសីម៉ា។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ លុះដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក៏លឺដំណឹងថាគេប្រទះឃើញជនរងគ្រោះ ដែលជាម្តាយនិងកូន បានស្លាប់ក្នុងថ្លុកឈាម ទីតាំងផ្ទះនេះតែម្ដង៕

 

អត្ថបទដែលជាប់ទាក់ទង