សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀន ករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០២ នាក់

បាត់ដំបង ៖ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសានស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន បានដឹកនាំ កម្លាំងក្នុងការិយាល័យធ្វើការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហេង សុខគា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
២-ឈ្មោះ ស៊ឹម ម៉េងលាង ភេទប្រុសអាយុ ២៣ ឆ្នាំ មានទីលំនៅភូមិដំណាក់ក្សាន្តឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
-ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៦ថង់ ទម្ងន់ ៤៦១,៥៨ ក្រាម ( ទាំងសំបក)
– ទូរស័ព្ទដៃចំនួន០២គ្រឿង( ចាស់) ។

អត្ថបទដែលជាប់ទាក់ទង