ទំនាស់ពាក្យសម្តី ក្លាយជាហិង្សា បណ្តាលឲ្យបុរសម្នាក់ បានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ

ទំនាស់ពាក្យសម្តីក្លាយជាហិង្សាបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ កាលពីថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣នៅចំណុចភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនរងដែលបានស្លាប់ភ្លាមៗនោះមានឈ្មោះ ស សុខេន ហៅស្រីឡឹងអាយុ ៣២ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុនេះ។
មុនពេលកើតហេតុវេលាប្រហែលម៉ោង៧នាទីព្រឹក តាមការរៀបរាប់របស់ឈ្មោះ មឿន វិសាល ភេទប្រុសអាយុ ១៣ឆ្នាំរស់នៅក្បែរគ្នាបានឃើញហេតុការណ៍ថាជនរងគ្រោះនេះ បានឈ្លោះប្រកែកគ្នាជាមួយ ឈ្មោះ ហ៊ូ ហយ អាយុ ៦០ឆ្នាំហើយជនរងគ្រោះក៍បានយកកាំបិតផ្គាក់កាប់របងរបស់ជនបង្កខូចខាតបន្តិចបន្តួច ពេលនោះជនដៃដល់បានដើរចេញទៅក្រៅផ្ទះហើយក៏ដើរត្រឡប់មកវិញបានកាន់កាំបិតផ្គាក់ដើរមករួចក៏បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្ដងទៅ។

ពេលនោះឈ្មោះ មឿន វិសាល ក៏បានស្រែកហៅឲ្យអ្នកជិតខាងជួយតែមិនមានអ្នកណាហ៊ានចូលជួយនោះទេ។
ក្រោយជនដៃដល់ធ្វើសកម្មភាពរួចបានគេចខ្លួន តែត្រូវបានកម្លាំងប៉ុស្តី ក្រុងនឹងខេត្តស្ទាក់ចាប់បានភ្លាមៗ។ ជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេតកត្តកំពង់ស្ពឺ សាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង