ឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មូលហេតុ ទុសេខ្សែភ្លើង

ភ្នំពេញ ៖ ខណៈពេលនេះ..! មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅចំណុចទីតាំង ទិញលក់អេតចាយ ផ្លូវ ២១៧ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីអគ្គីភ័យ ឆេះមួយលើក ម្ចាស់ទីតាំងឈ្មោះ អ៊ឹម សុីវិន ភេទ ស្រី អាយុ ៤៣ឆ្នាំ មុខរបរ ទិញលក់អេតចាយ ។
_មូលហេតុ: ទុសេខ្សែភ្លើង
_ខូចខាត: សំណង់ឈើ ទំហំ ៦ម៉ែត្រ គុណ៨ម៉ែត្រ រោងកម្មករស្នាក់នៅ
_រថយន្ត ពន្លត់ចំនួន ៥គ្រឿង ប្រើទឹកអស់ ៣គ្រឿង ស្មើនឹងទឹក ១៥ម៉ែត្រគូប
_ក្នុងហេតុការណ៍នេះ មិនបណ្តាល អោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ
_ពន្លត់ចប់នៅវេលាម៉ោង ១៣និង២០នាទី នាថ្ងៃខែឆ្នាំដដែល ៕

អត្ថបទដែលជាប់ទាក់ទង