ប្រទេសថៃ ត្រូវបានរកឃើញ មានករណីដំបូងនៃអ្នកជំងឺដែលឆ្លង មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី

ប្រទេសថៃ ត្រូវបានរកឃើញ មានករណីដំបូងនៃអ្នកជំងឺដែលឆ្លង មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលជាប្រភេទពូកែចាប់យកកោសិកា និងគេចពីប្រព័ន្ធភាពស៊ាំយ៉ាងជំនាញ។

បាងកក៖ ប្រទេសថៃ ត្រូវបានរកឃើញ មានករណីដំបូងនៃអ្នកជំងឺដែលឆ្លង មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលជាប្រភេទពូកែចាប់យកកោសិកា និងគេចពីប្រព័ន្ធភាពស៊ាំយ៉ាងជំនាញ នេះបើយោងតាមមជ្ឈមណ្ឌលហ្សែនវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi ។

តាមប្រភពដដែលបានបន្តទៀតថា មេរោគប្រភព JN.1 បំប្លែងខ្លួនចេញពី អូមេក្រុង ពូកែចាប់យកកោសិកា និងគេចពីប្រព័ន្ធភាពស៊ាំ ត្រូវបានធ្វើឱ្យអង្គការសុខភាពពិភពលោក និងអាជ្ញាធរគ្រប់គ្រងជំងឺនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ណែនាំដល់អ្នកងាយរងគ្រោះ ឱ្យទទួលការចាក់វ៉ាក់សាំង ព្រោះត្រូវបានឲ្យដឹងថា វាបានរីករាលដាលយ៉ាងឆាប់រហ័សនៅប្រទេសបារាំង។

យ៉ាងណាមិញ គេនឹងរំពឹងថា JN.1 នឹងក្លាយជាមេរោគ មេរោគកូវីដ១៩ នឹងផ្តល់ភាពតាងតឹង នៅក្នុងប្រទេសថៃនៅដើមឆ្នាំក្រោយ ដូចដែលវាបានកើតឡើង នៅក្នុងប្រទេសដទៃដូច្នេះដែរ ប៉ុន្តែជំងឺ​​​នេះមិននាំអាការៈធ្ងន់ធ្ងរ ដល់អ្នកផ្ទុកនោះឡើយ៕

ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង