នារីថៃម្នាក់មកបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រួចបោះសម្តីថាផ្លូវស្អាតតែគ្មានមនុស្សបើក(វីដេអូ)

ថ្មីៗនេះនារីជនជាតិថៃម្នាក់ ដែលជា Youtuber មានឈ្មោះថា Natcha NCS បានចេញវីដេអូមួយ បង្ហាញពីសកម្មភាពបើកឡានដោយផ្ទាល់នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហើយក្នុងនោះ ក៏ឆ្លៀតបោះសម្តីរឿងតម្លៃឆ្លងកាត់ថ្លៃ ដែលធ្វើឱ្យមហាជននាំគ្នាប្រតិកម្មព្រាត។

ក្នុងវីដេអូនោះ នាងជាអ្នកនិយាយរៀ​បរាប់ និង បើកបរដោយផ្ទាល់ ដោយនាងបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវស្អាត ប៉ុន្តែជាមួយគ្នានោះនាងបានថែមមួយឃ្លាទៀតថា គ្មានសូវឃើញមានឡានបើកបរសោះ។

នៅក្នុងចុងវីដេអូ​ នាងក៏បានឱ្យដឹងថា ចំណតរថយន្ត មានបន្ទប់ទឹក កន្លែងចាក់សាំង ហាងអាហារនៅទីនេះមានមួយចប់សព្វគ្រប់ ប៉ុន្តែបើនិយាយពីតម្លៃឆ្លងកាត់ផ្លូវមួយខ្សែនេះ គឺ ១១.៩៧ ដុល្លារ ក្នុងចម្ងាយផ្លូវប្រហែល ២០០ គីឡូម៉ែត្រ ពិតជាថ្លៃណាស់ ហើយនាងក៏ធ្វើជានិយាយទៀតថា បើថ្លៃបែបនេះនាងគ្មានលុយចាក់សាំងនោះទេ នាងនឹងទុកឡាននៅទីនេះ រួចដើរត្រឡប់ទៅវិញ។ ដោយឡែក ក្រោយពីវីដេអូត្រូវបានចែកចាយទៅ មានមហាជនជាច្រើនបានចូលមកបញ្ចេញមតិ អ្នកខ្លះក៏មានការប្រតិកម្មទៅការយល់ឃើញរបស់ខ្លួនផងដែរ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

អត្ថបទដែលជាប់ទាក់ទង