ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅបណ្តាញសង្គមទាក់ទងការបង្ហោះវិដេអូមានមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលចាំបោះដៃឱ្យ នៅស្តុបខាំកូស៊ីធី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើស្រាវជ្រាវករណីនេះ តាមពិតជាក់ស្តែងមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺជាមន្ត្រីជាប់កិច្ចសន្យា ដែលឈរជើងនៅគោលដៅខាំកូស៊ីធី នៅពេលគាត់សម្រាកពីការសម្រួល និងដោះស្រាយចរាចរណ៍ មានការហត់នឿយក៏មកទិញទឹកអំពៅញុំ ក៏ជួបជាមួយអ្នកបើកបរម៉ូតូ២នាក់ (ស្រីប្រុស) ធ្វើការថតគាត់ទាំងដែលគាត់មិនមានកាន់វិទ្យុទាក់ទង (អាយឌី) បោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ហើយគាត់ក៏សួរទៅអ្នកបើកបរម៉ូតូហេតុអីបានជាថតគាត់ ហើយខាងភាគីម៉ូតូឆ្លើយថាថតលោកឯងអត់បានមែន រួចក៏មានការប៉ះពាក្យសម្តីនឹងគ្នា។ ពាក់ព័ន្ធការប្រើប្រាស់ពាក្យសម្តីមិនសមរម្យរបស់មន្ត្រីជាប់កិច្ចសន្យាពេលនោះដោយសារមានទាស់សម្តីគ្នាមិនយល់គ្នា បច្ចុប្បន្នការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីជាប់កិច្ចសន្យារូបនោះ មកសាកសួរ និងធ្វើការអប់រំណែនាំ បញ្ឈប់ការប្រើប្រាស់ ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ៕