លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់
ភ្នំពេញ ៖ នេះជាការបញ្ជាក់ពីលោក ជិន ម៉ាលីស អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានបង្ហោះលើផេកផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។
គ្រួសារសពជនរងគ្រោះបានបង្ហោះថា លោក ព្រហ្ម វិចិត្រសុភា លោកចូលបុណ្យសព១០០០$ ហើយលោកសូមអោយ ដកពាក្យបណ្តឹងបើមិនដកនិងខូចអនាគតទាំងសងខាង លោកចង់គំរាមហំ? ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសពអោយកាត់ចិត្តទៅ ? លោក ព្រហ្ម វិចិត្រសុភា ខ្ញុំឱ្យលោកបែបនិងវិញលោកព្រមអត់ ? បើសិនជារូបសពជា រូបកូនលោកតើលោកមានអារម្មណ៍បែបណា? លោកកាត់ចិត្ត និងទទួលយក បានទេ ? លោកនិងក្រុមគ្រួសារ ជាពិសេសកូនរបស់លោក ព្រហ្ម វិចិត្រសុ សក្កា (ឃាតករ) តើលោកហែលទឹកភ្នែកពួកខ្ញុំរួចទេ? ខ្ញុំមិនឱ្យប្ដីល្អរបស់ខ្ញុំ ស្លាប់ទៅបែបនេះទេ យុត្តិធម៌ត្រូវតែមានសំរាប់ប្តីខ្ញុំ បាបបកម្មនិងធ្លាក់ទៅលើ លោកនិងក្រុមគ្រួសារលោក ជាពិសេសអាឃាតករ អាតិរិច្ឆាន ។
ករណីនេះ ! លឺដំណឹងថា ជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ដែលបើកបរស្រុកជនរងគ្រោះ ស្លាប់ កំពុងរត់គេចខ្លួនចេញក្រៅប្រទេសទៅខាងវៀតណាម បើព័ត៌មាននេះពិត សូមបងប្អូន មន្ត្រី អន្តោប្រវេសនីតាមច្រកអន្តរជាតិ ព្រំដែន កម្ពុជា វៀតណាម ឬ កម្ពុជា ថៃ កម្ពុជា ឡាវ មេត្តា ពិនិត្យមើលផង ។
រឿងគ្រោះថ្នាក់ចរាចរណ៍ មិនមានអ្វីធំដុំទេ គួរតែចេញមកដោះស្រាយជាមួយ ជនរងគ្រោះដោយត្រជាក់ចិត្ត ដោយសន្តិវិធី កុំគេចវេស ទោះបីប្រឹងគេចវេសក៏ គេចមិនផុតពីសំណាញ់ច្បាប់ដែរ ។
ករណីនេះសង្ឃឹមថា សមត្ថកិច្ច និងតំណាងអយ្យការ នឹងធ្វើការដោយយកចិត្តទុកដាក់ ដើម្បីផ្តល់ភាពយុត្តិធម៌ ដល់គ្រួសារសពជនរងគ្រោះ ៕