បញ្ជូនជនសង្ស័យ៤៩នាក់ មាន៣សញ្ជាតិ ទៅតុលាការ ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ ដោយគ្មានការអនុញ្ញាត
ខេត្តស្វាយរៀង ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យ៤៩នាក់ មានចំនួន០៣ សញ្ជាតិ ក្នុងអាគារផ្ទះសំណាក់ខារ៉ាអូខេណានយ៉ាង៨៩ ស្ថិតក្នុងបុរីសមសួន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ករណីជួញដូរ រក្សាទុក ចាត់ចែងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិ។ ជនសង្ស័យទាំង៤៩នាក់មានស្រី១២នាក់ និងមាន០៣សញ្ជាតិ (ជនជាតិវៀតណាម៤៣នាក់ (ស្រី១១នាក់) ជនជាតិចិនតៃវ៉ាន់ ៥នាក់ ជនជាតិខ្មែរ០២នាក់ (ស្រី០១នាក់)។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕