សម្រែកសពជនរងគ្រោះស្រែករកយុត្តិធម៌ ខណៈ ម្ចាស់ថយន្ត សុខ លីណា នៅមានសេរីភាព ?

ភ្នំពេញ ៖ រថយន្តJeep over land ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ ដែលបេីកបុកជនរង គ្រោះ ជិះម៉ូតូបណ្ដាលអោយស្លាប់នៅ ខណ្ឌ ទួលគោកកាលពីយប់ថ្ងៃទី 14/12/23នោះ បងប្អូនជនជាតិដើមភាគតិចនៅកណ្ដាលព្រៃ នៅឃុំដាក់ដាំ បានប្រាប់ថា ម្ចាស់រថយន្តឈ្មោះ សុខ លីណា ជាប្រពន្ធលោកមេធាវី ព្រហ្ម វិចិត្រសុភា មានទីលំនៅផ្ទះលេខ52ដេ ផ្ផ្លូវលេខ63ភូមិ 13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំពោះអ្នកបេីកបររថយន្តបុកគេស្លាប់នេះ ត្រូវបានគេសង្ស័យថាជាកូនប្រុស លោកស្រី សុខ លីណា ព្រោះតាម ឯកសារដែលសមត្ថកិច្ចរកឃើញក្នុងរថយន្ដមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ធ្វេីការនៅ អគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ។

សមត្ថកិច្ចមិនគួរពន្យាពេលករណីនេះទេ សារព័ត៌មានផ្សាយ បង្ហាញតម្រុយជនសង្ស័យអស់ហេីយ គួរចុះឃាត់ខ្លួន លោកស្រី សុខ លីណា មកសួរនាំទៅ ដឹងការពិតហេីយ ឬមួយគេកំពុងរៀបចំ ធ្វេីឯកសារលក់រថយន្តអោយទៅអ្នកផ្សេង ឬ រកអ្នកបេីកបរ សិប្បនិម្មិត មិនទាន់បាន ឬ កំពុងធ្វេីសំបុត្របញ្ជាក់ថា អ្នកបេីកបរ មានជំងឺ សរសៃប្រសាទ ?
បេីគេបុកចំសមាជិកគ្រួសារម្ចាស់រថយន្តនេះស្លាប់ តេី គ្រួសារម្ចាស់ថយន្តនេះ មានអារម្មណ៍បែបណា ? ៕

អត្ថបទដែលជាប់ទាក់ទង