អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី២ បណ្តាលអោយមានការភ្ញាក់ផ្អើល
ភ្នំពេញ ៖ នា ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី២ បណ្តាលអោយមានការភ្ញាក់ផ្អើល ស្ថិតនៅលើបណ្ដោយផ្លូវ១០៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយនិងឮសំឡេងស្រែកឆោឡោចេញពីផ្ទះជាន់ទី២ លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែកើតជាអណ្ដាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយយកទឹកបាញ់ពន្លត់ដែរ តែដោយសារផ្ទះខាងលើនៅខ្ពស់ពេក ទើបប្រជាពលរដ្ឋសម្រេចរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយទាក់ទងទៅការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យមកជួយអន្តរាគមន៍។
ករណីអគ្គិភ័យនេះ បានបង្កការខូចខាតសម្ភារៈបន្តិចបន្តួច តែមិនបង្កអោយនរណាម្នាក់រងរបួសនោះឡើយ នឹងបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០២គ្រឿង បាញ់រលត់ជាស្ថាពរ ។ មូលហេតុសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ៕