លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន០៦នាក់ ជាមុខសញ្ញាប្លន់យកម៉ូតូ ក្នុងរាជធានីភ្នំពេញ ចំនួន២៦ករណី

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ, សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយ ខេត្តកំពង់ធំ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសប្លន់យកម៉ូតូ (ប្រើជើងធា.;ក់ ផ្តួ.;ល ម៉ូតូ យក កាំ.;បិត កា.;ប់) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦ករណី។
ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ សុខ តុលា ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ។
៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ ។
៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រមុខរបរ មិនពិតប្រាកដ។
៦-ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទ ប្រុស ជនជាតិ វៀតណាម មានទីលំផ្ទះជួល ផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មុខរបរ ទិញលក់ម៉ូតូ ។
១-ខណ្ឌសែនសុខចំនួន ០៥ករណី ៖
ករណីទី១៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១KF-៩០៦៦ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១KF-៩០៦៦។
ករណីទី២៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JA-៤០៤៣ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JA-៤០៤៣។
ករណីទី៣៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JX-៦១១៣ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JX-៦១១៣។
ករណីទី៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ពាក់ផ្លាកលេខភ្នំពេញ ១JR-៩៥៩០ ប្រព្រឹត្តនៅចំណុចមុខផ្សារបោះដុំអីវ៉ាន់អាស៊ានអន្តរជាតិ (ផ្សារដើមគរថ្មី) ទើបសាងសង់រួច ផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JR-៩៥៩០។
ករណីទី៥៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KA-២១៣២ ប្រព្រឹត្តនៅចំណុចផ្លូវណតប្រ៊ីត ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KA-២១៣២។
២-ខណ្ឌដង្កោចំនួន ១១ ករណី ៖
ករណីទី៦៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ មិនចាំផ្លាកលេខ ប្រព្រឹត្តនៅចំណុចម្តុំកន្លែងចាក់សម្រាមផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃមិនចាំ ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។
ករណីទី៧៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ១GH-៤៣៦០ ប្រព្រឹត្តនៅ ចំណុចមុខផ្សារប៉េងអ៊ីម ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GH-៤៣៦០។
ករណីទី៨៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KJ-៤៩២១ ប្រព្រឹត្តនៅ ចំណុចខាងជើងស្តុបវត្តឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KJ-៤៩២១។

អត្ថបទដែលជាប់ទាក់ទង