អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ នៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំ យ៉ាង ខ្លាំង លើ ការ ធានា សន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ ដែល អាច បង្ក ចលាចល ក្នុង សង្គម ។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

នាយកដ្ឋាន សូម ក្រើនរំលឹក ដល់ សាធារណជន ទាំង អស់ ត្រូវ ពិនិត្យ និង វិនិឆ័យ ឲ្យ បាន ច្បាស់ មុន ផលិត ឬ ផ្សព្វផ្សាយ ព័ត៌មាន មិន ច្បាស់លាស់ ឬ ព័ត៌មាន ក្លែងក្លាយ ដែល អាច ធ្វើ ឲ្យ សាមី ខ្លួន បំពាន លើ ច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង