បុរសម្នាក់ បានជិះម៉ូតូចេញពីរោងបុណ្យមួយកន្លែងនៅផ្លូវកែវចិន្តា សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងបានបើកបុ.កបង្គោលថ្មបាក់ធ្លាក់ចូលច្រាំងទន្លេដែលមានកម្ពស់ខ្ពស់ បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកែវចិន្តា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូចេញពីរោងបុណ្យមួយកន្លែង បន្ទាប់ពីផឹកអស់គួរសម ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-0078 មានធុងដឹកជញ្ជូន ដែលមានបិទស្លាកយីហោ ភោជនីយដ្ឋាន តាយ តាយ បានបើកបរតាមបណ្តោយវិថីកែវចិន្តាពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុទល់មុខស្ថានីយ៍បូមទឹកជ្រោយចង្វារ ជនរងគ្រោះបានរេចង្កូតម៉ូតូទៅបុ.កបង្គោលដែលគេដាំការពារនៅទីនោះ បណ្តាលឲ្យបាក់បង្គោលធ្លាក់ទាំងមនុស្ស និងម៉ូតូចុះទៅក្រោមច្រាំងទន្លេរងរបួសធ្ងន់។

ហេតុការណ៍បែបនេះប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ច ព្រមទាំងទាក់ទងហៅរថយន្តសាម៉ុយមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីចុះមកទីតាំងកើតហេតុ ដើម្បីសង្គ្រោះបុរសរងគ្រោះយកមកខាងលើវិញ និងបញ្ជូនទៅមន្ទីរពេទ្យតែម្តង។ សមត្ថកិច្ច ទាញម៉ូតូដែលខូចខាតនោះឡើងមកលើវិញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ រង់ចាំម្ចាស់សាមីខ្លួន ឬក្រុមគ្រួសារមកទទួលយកទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង