បណ្តេញជនជាតិវៀតណាម សរុប ២៥៨នាក់ ពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ(Online Scam) ចេញពីកម្ពុជា
ភ្នំពេញ: នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញជនជាតិវៀតណាមសរុប ២៥៨នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ចេញពីកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។
សូមរំលឹកថា ជនជាតិវៀតណាមទាំង២៥៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសទី១ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ទី២ បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ទី៣ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាការទេសចរណ៍ មកធ្វើការងារ) និងទី៤ឆ្លងដែនខុសច្បាប់ ចូលមកប្រទេសម្ពុជា ៕