ករណីកាប់ សម្លាប់ប្លន់យកម៉ូតូបាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ
រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំណោម ៤នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌសែនសុខ តាមប្រមាញ់ឃាត់ខ្លួនឃាត់ខ្លួនបាននៅត្រង់ចំណុច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ក្រោយក្រុមជនសង្ស័យធ្វើសកម្មភាព កាលពីថ្ងៃទី២៧ វិច្ឆិកា២០២៣ វេលា៥ទាបភ្លឺ នៅត្រង់ចំណុចលើចិញ្ចើមផ្លូវវិមានឈ្មះឈ្នះ ក្នុងភូមិត្រពាំងរាំងចាស់ សង្លាត់ឃ្មួញ ខណ្ឌសែនសុខ យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JR 9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JR 9590 និងបណ្តាលឲ្យជនរងគ្រោះស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕