កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ឃាត់ខ្លួនបុរស២នាក់ក្រោយរកឃេីញគ្រាប់កាំភ្លេីងជាប់ខ្លួន

រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ និងឆែកជាតិអាកុលបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្រោយរកឃេីញគ្រាប់កាំភ្លេីងចំនួន៦គ្រាប់នៅជាប់ខ្លួន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី កម្លាំងគណៈបញ្ជាកាឯកភាពបានដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍បន្ទាប់មកស្រាប់តែឃេីញបុរស២នាក់ជិះម៉ូតូមួយគ្រឿងគួឱ្យសង្ស័យក៏ហៅឃាត់ឆែកឆេលេីដងខ្លួនក៏ប្រទះឃេីញមានគ្រាប់កាំភ្លេីងចំនួន៦គ្រាប់ម៉ាក រ៉ូឡូ ទេីបឃាត់ខ្លួនតែម្តង។ ក្រោយសួរនាំជនសង្ស័យបានសារភាពថា គ្រាប់កាំភ្លេីងខាងលេីពួកគេរេីសបានទេ។

បច្ចុប្បន្នយុវជនទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការសួរនាំបន្ត៕

អត្ថបទដែលជាប់ទាក់ទង