ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរនឹងប្រើប្រាស់ នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០៥នាក់
ខេត្តតាកែវ ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរនឹងប្រើប្រាស់ នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០៥នាក់៖
១-ឈ្មោះ ឈៀង ចំរ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងរុន ឃុំឧត្តម សូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់)
២-ឈ្មោះ វង់ ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់ផ្លែឈើ មានទីលំនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់)
៣-ឈ្មោះ អំ វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ប្រើប្រាស់)
៤- ឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិប្របសៀម ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)
៥-ឈ្មោះ ប៉ិច រាជ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិធម្មន័យ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ (ប្រើប្រាស់)
និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់តូច-ទូរស័ព្ទចំនួន០៤គ្រឿង – ម៉ូតូចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។