ទំនិញខូចគុណភាពចំនួន ៤៨.៦០ គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតបាន

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មន្រ្តីជំនាញ បានបន្តចុះពង្រឹងអនុវត្តការត្រួតពិនិត្យទំនិញជាប្រចាំនៅលើទីផ្សារដើម្បីការពារសុខុមាលភាពបងបង្អូនប្រជាពលរដ្ឋ។

ជាក់ស្ដែងដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពប្រភាពប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ តាមរយៈមន្រ្តីជំនាញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគចម្រុះនៅតាមទីផ្សារគោលដៅក្នុងខេត្តរបស់ខ្លួនដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព និងមានហានិភ័យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការនោះ យោងតាមលទ្ធនៃការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ទំនិញខូចគុណភាព និងមិនមានអនុលោមភាពចំនួន ៤៨.៦០ គីឡូក្រាមត្រូវបានដកហូត និងបន្តនីតិវិធីទៅតាមជំនាញរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង