ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន
ខេត្តកោះកុង ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទីល្ងាច កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ចុះ បង្រាប ករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុស ច្បាប់ នូវ សារធាតុ ញៀន នៅ ចំណុច ចំណោតឬស្សី ស្ថិត ក្នុងភូមិ ត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៣នាក់ប្រុស ។
មន្ត្រីនគរបាលស្រុកកោះកុង បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់រួមមាន ៖ ១.ឈ្មោះ សាន សុផល អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ មិនពិតប្រាកដ ទីលំនៅ ភូមិ ត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ។ ២.ឈ្មោះ នាក់ វិរៈ អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ មិនពិតប្រាកដ ទីលំនៅ ភូមិ ត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ។ ៣.ឈ្មោះ នាក់ សុវុទ្ធី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខ របរ មិនពិតប្រាកដ ទីលំនៅ ភូមិ ត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។
ប្រភពដដែលបានបន្តថា ៖ វត្ថុតាងរួមមាន -ម្សៅ សថ្លា សង្ស័យ ជា សារធាតុ ញៀន ខុសច្បាប់ចំនួន ១កញ្ចប់ធំ
– ទូរស័ព្ទ ដៃ ចំនួន ០៣គ្រឿង -ម៉ូតូ ចំនួន ០២គ្រឿង -ដែកកេះចំនួន ០៣ដើម ។
បច្ចុប្បន្ន កម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀនចាត់ការតាមនីតិវិធី ៕