កម្លាំងនគរបាលបន្តសហការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨និង ០០នាទីព្រឹកស្របតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូច លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ាស្នងការរងផែន ការ ងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរ សេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការិ យាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកវរ សេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែល មានកម្លាំងប្រចាំការនៅស្រុកមោងឫស្សីដឹកនាំដោយលោកវរ សេនីយ៍ទោ បឿ អាត នាយរងការិយាល័យ និងជា ប្រធានក្រុមគោលដៅបង្ក្រាបបទល្មើសនេសាទស្រុកមោងឬស្សី សហការជាមួយកម្លាំងអធិការដ្ឋាន ស្រុកមោងឬស្សីដែលមានលោកវរសេនីយ៍ ស គឹមឡុង ជាអធិការ ចុះបង្ក្រាបបទល្មើសនេសាទ ០១ លើក ក្នុងចំណុចស្តុកឃ្លោក ស្ថិតក្នុងភូមិសាស្ត្រភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ជាលទ្ធទទួលបានគឺ៖
-សាច់ម៉ងប្រវែង៦៥០ម៉ែត្រ
-បង្គោលឈើចំនួន១២០ដើម
-ឡុកចំនួន០៣គ្រឿង
-លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន៥ ០ គីឡូក្រាម ។
ចំពោះវត្ថុតាងដែលបានរឹបអូសត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង៕