ដោយសាររឿងមួយនេះ បុរសម្នាក់បានស្លា-ប់បាត់បង់ជីវិតភ្លាមៗ តែទីបំផុត សមត្ថកិច្ចនគរបាលបំបែកសំណុំរឿងឃា-ត-កម្មនេះបានហើយនៅស្រុកបាណន់

បាត់ដំបង៖ នៅថ្ងៃ ចន្ទ៧រោច ខែ កត្តិក ឆ្នាំ ថោះបញ្ចស័កព.ស. ២៥ ៦៧ ត្រូវនឹងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង ១៤ និង០០ នាទី នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបា ណន់ ខេត្តបាត់ដំបង អអនុវត្តតាម យោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេ នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាល ព្រហ្មទ័ណ្ឌ មានលោកស្រេង សុខា អភិបាល នៃគណ: អភិបា លស្រុកបាណន់ផង និងដោយ បានការសម្របសម្រួលលេី នីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះ រាជ អាជ្ញានៃអ យ្យការអមសា លា ដំ បូង ខេត្តបាត់ដំបងផង នោះ កម្លាំងនគរបាលការិយាល័យជំនាញនគរ បាល ព្រហ្មទណ្ឌកម្រិត ធ្ងន់ដែលមា នលោករសេនីយ៍ឯក ផង់ សុ ភា ព ជាស្នងការរងទទួលដឹកនាំ និងលោកវរសេនី យ៍ ឯក កោ ស៊ុនកាំង ជានាយការិ យាល័យ លោកនាយរងការិយាល័យនិងមន្រ្តីពាក់ព័ន្ធរួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ដែលមានលោកវរ សេនី យ៍ ទោ សំ វីរៈ ជាអធិការ ការ និងកម្លាំងប៉ុស្តិ៍ន គរ បាលរដ្ឋបាលកន្ទឺ១បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណី ឃា-ត-ក-ម្ម (ប្រើ-ដំ-ប-ង និងពូ-ថៅ) ០១ករ ណីនិងបានធ្វើការនាំខ្លួនជន សង្ស័ យ ០១នាក់ មកកាន់អធិ ការដ្ឋានន គរបាលស្រុកបាណន់ គឺឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំ ណុចដំណាក់ ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុក។

សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី ០៣ខែធ្នូ ឆ្នាំ ២០២៣ មានការភ្ញាក់ផ្អេីលមួយដោយសារប្រទះឃេីញសា កសពជនរងគ្រោះឈ្មោះ សួន ហ៉ីង ភេទប្រុសអាយុ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ឃុំកន្ទឺ ២ស្រុកបាណន់ ខេត្តបា ត់ដំបង ដេកស្លា-ប់នៅក្នុងគុម្ពោត ព្រៃស្ថិត នៅវាលស្រែភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់ ខណៈខណៈដែលក្រុមគ្រួសារបស់សពបានប្តឹងមកសម ត្ថកិច្ចនគរបាលស្រុកឱ្យជួយ ស្វែងរកត្បិតជនរងគ្រោះខាងលេី បានចេញពីផ្ទះថាទៅបូមទឹកដាក់ ស្រែតាំងពីយប់ថ្ងៃទី៣០ខែ វិច្ឆិកាឆ្នាំ២ ០២៣ ហេីយបាត់ដំណឹងសូន្យឈឹងរ ហូត មក។

តាមលទ្ធផលនៃការពិនិត្យកន្លែងកេីតហេតុនិងលេីសាកសព សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយករណីឃា-ត-ក-ម្ម ទេីបផ្តេីមធ្វេីការស្រាវជ្រាវស៊េីបអង្កេតលេីករណីនេះ រហូតដល់ការ កំណត់អត្តសញ្ញាណជនដៃដល់និងឈានដល់ការឃាត់ខ្លួនតែម្តង ហេីយដកហូតបាន៖
– ពូថៅ ចំនួន ០១ដើម
– ដំបង ចំនួន ០១ដើម
– ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌ ខ្មៅ( ស្លៀក ពេល ធ្វើសកម្មភាព) ចំនួន ០១ ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់រូបនេះបានឆ្លេីយ សារភាពថា រូបគេ ពិតជាបានវា-យ និងកា-ប់ជនរ ងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លា-ប់ នៅចំណុច កេីតហេតុខាងលេី ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ រីឯមូល ហេតុដែលនាំទៅដល់ការកា-ប់-សម្លា-ប់បែបនេះ គឺដោយ សារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។

ពេលនេះនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដេីម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ៕

អត្ថបទដែលជាប់ទាក់ទង