មន្ត្រីមន្ទីរកសិកម្មម្នាក់ ដេកស្លាប់នៅក្នុងផ្ទះជួលមួយកន្លែង ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ
ខេត្តរតនគិរី៖ នៅ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលលោក អុន សំអុល ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
សពឈ្មោះ ហ៊ឹប លេខ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីមន្ទីរកសិកម្មខេត្តរតនគិរី មានស្រុកកំណើតខេត្ត បាត់ដំបង និង ពុំមានព័ត៌មានអ្វីទាក់ទងនិងសាច់ញាតិក្រុមគ្រួសារសពឡើយ។
កម្លាំងនគរបាលប៉ុស្តិ៍បានទទួលការរាយការណ៍ពីម្ចាស់ផ្ទះជួលថា មានករណីសង្ស័យដោយម្ចាស់ផ្ទះជួលបានទូរស័ព្ទទៅជនរងគ្រោះដើម្បីទូទាត់ថ្លៃបន្ទប់ជួលជាច្រើនលើក ប៉ុន្តែពុំមានការឆ្លើយតបឡើយ ខណៈនោះដែរម្ចាស់ផ្ទះជួលក៏បានទៅគោះទ្វារបន្ទប់ជាច្រើនលើកទៀត ក៏នៅតែគ្មានការឆ្លើយតប។ កម្លាំងប៉ុស្តិ៍ និងមានការចូលរួមពីចៅសង្កាត់រងឡាបានសៀក មេភូមិ ម្ចាស់ផ្ទះជួល បានឯកភាពគ្នាដើម្បីគាស់ទ្វារបន្ទប់ដើម្បីចូលទៅពិនិត្យ។ បន្ទាប់ពីបានគាស់ទ្វារចូលទៅក្នុងបន្ទប់ សមត្ថកិច្ចក៏បានឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា សាកសពពិតជាបានស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន និងពុំមានស្លាកស្នាមវាយដំនៅត្រង់ចំណុចណានៃសពនោះឡើយ។
សពត្រូវបានប្រគល់ជូនលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ដើម្បីយកទៅដាក់កម្កល់នៅវត្តភូមិថ្មី ធ្វើបុណ្យទៅតាមប្រពៃណី៕