ស្អែកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបងៀន ៥តុលា២០២៣

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៥ ខែតុលាស្អែកនេះសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបងៀន៥ តុលាឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ។

ទិវាគ្រូបងៀន៥តុលា២០២៣ប្រព្រឹត្តទៅក្រោមប្រធានបទ“គ្រូបង្រៀនជាសសរ ស្ដម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅ រកឧត្តមភាព” ។
បើតាមក្រសួងអប់រំយុវជននិងកីឡាកម្ម វិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេ ល១ថ្ងៃនិងមានអ្នកចូលរួមដោយផ្ទាល់ចំនួន ២,០០០នាក់ព្រមទាំងមានការផ្សាយផ្ទាល់តាមរយៈបណ្តាញ ហ្វេសប៊ុក Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា។

ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ ២០ ២៣នេះក្រសួងនឹងរៀបចំកម្មវិធីដូចខាងក្រោម៖
១.ពិធីប្រគល់ពានរង្វាន់ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ“ផ្នែកស្មូតកំណាព្យនិងពាន រង្វាន់សម្ដេចព្រះសង្ឃរាជ ជួន ណាត ផ្នែ កតែងនិពន្ធ”ដល់ជ័យលាភីចំណាត់ថ្នាក់ លេខ១ដល់លេខ ៣ ។
២.បំពាក់គ្រឿងឥស្សរិយយសព្រះរាជា ណាចក្រកម្ពុជានិងមុនីសារភ័ណ្ឌថ្នាក់ ធិបឌិន្ទជូនបុគ្គលិកអប់រំចំនួន១១រូបដែលបានបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេនៃមុខវិជ្ជានីមួយៗក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ ប្រឡង ៥ ធ្នូ ២០២២ ។
៣.បឋកថាស្ដីពី“បទពិសោធក្នុងការដឹក នាំនិងគ្រប់គ្រងសាលារៀនបឋមសិក្សាឆ្ពោះទៅរកឧត្តមភាព”។
៤.វេទិកាតុមូលលើប្រធានបទ“ទស្សនៈរួមស្តីពីសាលារៀនគំរូ” ។

គួរបញ្ជាក់ថាទិវាគ្រូបង្រៀន ៥ តុលាត្រូវបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាតាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និង ប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សចំពោះគ្រូបង្រៀននៅទូទាំងប្រទេស ។ ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើងដើម្បីរំ លឹកពីគុណបំណាច់របស់គ្រូបង្រៀនដែ លបានខិតខំអំណត់ព្យាយាមក្នុងការបំ ពេញភារកិច្ចជាអ្នកបណ្តុះបណ្តាលដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសា ស្រ្តបច្ចេកវិទ្យាព្រមទាំងទូន្មានគ្រប់កម្រិត ឱ្យសិស្សានុសិស្សធ្វើតែអំពើល្អស្គាល់ខុសត្រូវគោរពចាស់ទុំ ។ តាមគំនិតថ្មីនៃការអប់រំគឺរៀនដើម្បីមានចំណេះដឹងរៀ នដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និង រៀនដើម្បីរួមរស់នៅ ជាមួយគ្នាប្រកបដោយភាពសុខដុម ៕

អត្ថបទដែលជាប់ទាក់ទង