នារីម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងកនៅក្នុងបន្ទប់ជួល
ភ្នំពេញ៖នារីវ័យ២២ឆ្នាំម្នក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែរចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០១ខែធ្នូឆ្នាំ២០២៣ ស្ថិតក្នុងភូមិ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះឡុងស្រីនីន ភេទស្រីអាយុ២២ឆ្នាំ មុខរបធ្វើការក្នុងហាងមួយកន្លែង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅខេត្តបាត់ដំបង។
បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ជាកូនម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះរសនៅបន្ទប់ជាប់និងបន្ទប់នារីរងគ្រោះបានបង្ហើបឲ្យដឹងថានៅមុនកើតហេតុដោយរូបគាត់និងប្រពន្ធបាននាំគ្នាមកឈរលេងនៅខាងក្រៅបន្ទប់ក្រោយមកពួកគាត់ក៏ឆ្ងល់ឃើញបន្ទប់នារីរងគ្រោះបើកមិនឃើញខ្ទាស់កន្លឹះពេលនោះដែរស្រ្តីជាប្រពន្ធបានចូលទៅអើតមើលស្រាប់តែស្រឡាំងកាំងស្រែកឆោឡោពេញបន្ទប់ដោយឃើញនារីរងគ្រោះបានយកខ្សែចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានយកខ្សែហ៊ុព័ទ្ធជុំវិញទីតាំងនៃបន្ទប់កើតហេតុរួចក៏បានទាក់ទងទៅខាងមន្ត្រីជំនាញចក្ខុកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យចុះមកពិនិត្យទៅលើសព។
ក្រោយពីខាងកម្លាំងជំនាញពិនិត្យរួចដោយបញ្ជាក់ថានារីរងគ្រោះពិតជាស្លាប់ដោយចងកពិតមែន។ក្រោយមកធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារគេយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕