ផឹកស្រាអស់មួយកំប៉ុងកន្លះ គេហៅទៅជួបយកកណ្ដៀវតាមខ្លួន រួចកាប់អ្នកណាត់ជួប បណ្តាលឲ្យរងរបួសធ្ងន់

ខេត្តកណ្ដាល៖ ករណីនេះ បានកើតឡើងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ឆ្លាង ថាត ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ.កសិករ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល របួសមុតដាច់ស្លឹកត្រចៀកខាងឆ្វេងមុតដល់ក(ធ្ងន់) ។
ជនសង្សយ័ឈ្មោះ សឿន ប៊ុនធឿន ភេទ ប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក៖.កណ្ដៀវខ្វាងដងឬស្សីចំនួន០១។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យនិងជនរងគ្រោះជាមនុស្សរាប់អានគ្នានិងផឹកស៊ីជាមួយគ្នាញឹកញាប់ដែរ លុះមកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង១៧ជាង ខណ:ជនសង្ស័យកំពុងផឹកស្រាបៀជាមួយបងប្អូននៅផ្ទះអស់ចំនួន១កំប៉ុងកន្លះ ស្រាប់តែជនរងគ្រោះតេហៅជនសង្ស័យអោយមកជួប ភ្លាមនោះជនសង្ស័យក៏ទៅជួបដោយយកកណ្ដៀវខ្វាងទៅជាមួយផងដែរ ។ លុះបានជួបគ្នាហើយ ដោយពុំដឹងជាមានរឿងហេតុអ្វី ក៏ស្រាប់ជនសង្ស័យបានយកកណ្ដៀវខ្វាងកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យដាច់ស្លឹកត្រចៀកខាងឆ្វេង និងត្រូវក បណ្ដាលឲ្យរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានបងប្អូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំ សហការជាមួយប្រជាការពារ ចុះមកដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ។

ជនសង្ស័យបានសារភាពថា ជនរងគ្រោះ ហៅខ្លួនអោយទៅជួប ហើយខ្លួនក៏បានដាក់កណ្ដៀវខ្វាងទៅតាម ខណ:ឃើញជនរងគ្រោះភ្លាមក៏កាប់ចំនួនមួយកណ្ដៀវបណ្ដាលឲ្យរបួសធ្ងន់ហើយគេចខ្លួនមកផ្ទះ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង