ឃាត់ខ្លួនយុវជន ០២នាក់ ករណីហិង្សាដោយចេតនាបណ្តាលឱ្យរងរបួស ស្រុកឯកភ្នំ ខេត្តបាត់ដំបង
បាត់ដំបង ៖ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០៧និង០៨ នាទី នៅចំ ណុចភូមិសំរោងក្នុង ឃុំសំរោង ក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាម បទបញ្ជារបស់លោមឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយមានការសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុក ឯកភ្នំ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឡុង យោធាវីរៈ ជា អធិការនិងលោក វរសេនីយ៍ត្រី ណាវ សាន់តារា បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់ដបកែវគប់ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ មកកាន់ស្នងការដ្ឋាន នោះគឺឈ្មោះ ហុង គីមហៃ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ លឹម ប៊ុនលាភ ហៅ បៀវ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា មូលហេតុដែល នាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង ៤៣ នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនសង្ស័យ ទាំង ០២ នាក់ខាងលើ បានធ្វើសកម្មភាពឈរចាំស្ទាក់ជនរងគ្រោះដែលកំពុងជិះម៉ូតូ និងបានយកដបកែវ គប់ទៅលើជនរងគ្រោះ ម្នាក់ ឈ្មោះ ចំណាន វឌ្ឍនា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស ត្រង់សៀតផ្កាខាងឆ្វេង រយះចេញឈាម ដេរចំនួន ០៨ ថ្នេរ និង ហើមជាំ ។
ក្រោយពីបានធ្វើសកម្មភាពគប់រួច ជនសង្ស័យទាំង០២ នាក់ បានពួននិងកាន់កាំបិតខ្វែវចាំកាប់ថែមទៀត ។
មូលហេតុដែលបង្កអោយមានករណីខាងលើនេះកើតឡើង គឺ ជនសង្ស័យមានការភាន់ច្រឡំទៅលើជនរងគ្រោះថា ជនរងគ្រោះបានគប់ដុំថ្មទៅលើខ្លួនមុន ។
-*វត្ថុតាងដកហូតរួមមាន៖
– អំបែងដបកែវ
– កាំបិតខ្វែវ ដងដែក ចំនួន ០១ ដើម
ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕