លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរវាងសមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយនៃសាធារណរដ្ឋប្រជាមានិតចិនលើកិច្ច សហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៣នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃ យ៍សមាគម សិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)បានអញ្ជើញចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរវាងសមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជានិងសាកលវិទ្យាល័យអានហ៊ួយនៃសាធារណរដ្ឋប្រជាមានិតចិនលើកិច្ច សហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ។

លោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជាបានឲ្យដឹងថា ឆ្នាំ២០២៣គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនដែលជាមិត្ត ភាពបែបប្រពៃណីនិងមានរយៈកាលយូរអង្វែងមួយព្រមទាំងមានការរីកចម្រើនរឹងមាំជាលំដាប់ ។ ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរនៃទំនា ក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជាក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុ ជា តាមរយៈតំណាងអចិន្រ្ដៃយ៍របស់ សហគ្រិនខេត្តអានហ៊ួយនៅកម្ពុជា ជាពិសេសកសាងធនធានមនុស្សនៅកម្ពុជាផងដែរ ។
លោកសាស្រ្តាចារ្យបណ្ឌិត KUANG Guangli សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអានហ៊ួយ ក៏បានសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងកក់ក្ដៅចំពោះជោគ ជ័យដែល សម្រេចបានពីពិធីចុះហត្ថលេខានេះព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងក្រុមការងារនៃសមាគម អ.ម.ត ក៏ដូចជាសមាគមពាណិជ្ជ កម្មខេត្តអានហ៊ួយនៅ កម្ពុជាដែលតែងយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការមួយនេះ។

ជាការឆ្លើយតបលោកជំទាវបណ្ឌិតបានថ្លែងអំណរគុណចំពោះសមាគមអានហ៊ួយ នៅកម្ពុជាដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាតាមរយៈសមា គម អ.ម.ត ក៏ដូចជាសាកលវិទ្យាល័យអានហ៊ួយដែលតែងជួយសម្រួបសម្រួលដល់ការសិក្សានិងស្នាក់នៅរបស់និស្សិត អ.ម.ត ដោយយកចិត្តទុកដាក់គួរជាទីកក់ក្តៅ ។
លោកជំទាវបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថាដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការអភិវឌ្ឍធន ធានមនុស្ស ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ហើយក៏ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិតក៏បានស្នើឱ្យសមាគមអានហ៊ួយនៅកម្ពុជាបន្តសហការជិតស្និទ្ធជាមួយក្រុមការងារ អ.ម.ត ចិន និងសាកលវិទ្យា ល័យអានហ៊ួយ ដើម្បីធ្វើយ៉ាងណាឱ្យការបញ្ជូននិស្សិតនៅដំណាក់កាលបន្ទាប់សម្រេចទៅតាមផែនការដែលបានគ្រោងទុកនិងសង្ឃឹមថានិស្សិត អ.ម.ត ដែលត្រូវបានជ្រើសរើសឱ្យទៅ បន្តការសិក្សានឹងទទួលបានការយកចិត្តទុកដាក់និងបញ្ចប់ការសិក្សាដោយជោគជ័យគ្រប់ៗគ្នា ។
គួរបញ្ជាក់ផងដែរថាគិតចាប់តាំងពីឆ្នាំ២០១១ សមាគម អ.ម.ត បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងក្របខណ្ឌក្រៅប្រទេសទៅសិក្សាថ្នាក់បរិញ្ញា បត្រ,បរិញ្ញា បត្រជាន់ខ្ពស់និងបណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិនមានចំនួន១៨៦ នាក់ក្នុងនោះមាននិស្សិតចំនួន ១៤៨ នាក់កំពុងសិក្សានិងចំនួន ៣៨ នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង