ករណីបង្ក្រាបករបទល្មើសគ្រឿងញៀន ស្រុកទ្រាំង ខេត្តតាកែវ
ខេត្តតាកែវ៖ នៅថ្ងៃពុធ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង១០នាទី ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានទទួល បញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប ទីតាំង០២កន្លែង៖កន្លែងទី០១នៅចំណុចក្នុងភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់៖១-ឈ្មោះធិន មេឃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ទឹកកក មានទីលំនៅភូមិកន្ទួត ឃុំស្រង៉ែស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់) ២-ឈ្មោះ ជិន ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់) ៣-ឈ្មោះ ស្រេង ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ មានទីលំ នៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់) និងកន្លែងទី០២នៅចំណុចក្នុងភូមិធ្នង់ សង្កាត់រកាក ក្រុងដូនកែវ ខេត្តតាកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ ពក ភិនិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពុទ្ធសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជន សង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច -ទូរស័ព្ទចំនួន០៣គ្រឿងម៉ាកOPPO=០១គ្រឿង -ម៉ាកអិន ចុចពិល=០១គ្រឿង-ម៉ាកអាយហ្វូន=០១គ្រឿង – ម៉ូតូចំនួន០២គ្រឿងម៉ាកLETSស្លាកលេខបាត់ដំបង 1VAJ-4991=០១ គ្រឿង-ម៉ាកNEXស្លាកលេខភ្នំពេញ1CN-5174=0១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។