វ៉ាន់ នីឡា ប្រុងទៅលេងផ្សារ Paragon ចំពេលកើតហេតុបា-ញ់រះ តែសំណាងភ្លៀងកាក់ជាប់មិនបានទៅវិញ

ហេតុការណ៍បាញ់រះដ៏រន្ធត់កើតឡើងនៅផ្សារទំនើប Siam Paragon ចំកណ្ដាលទីក្រុងបាកក ប្រទេសថៃ បង្កឡើងដោយក្មេងប្រុសវ័យ ១៤ ឆ្នាំម្នាក់ បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៣ នាក់ និង របួសជាច្រើននាក់ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពាសពេញបណ្ដាញសង្គម។

ពិតជាចៃដន្យ នៅថ្ងៃកើតហេតុដ៏រន្ធត់ស្មានមិនដល់នេះ កញ្ញា វ៉ាន់ នីឡា ក៏បម្រុងនឹងធ្វើដំណើរទៅលេងផ្សារទំនើប Siam Paragon នេះដែរ ប៉ុន្ដែអាចថាជាសំណាងបំផុត ដែលពេលនេះមានភ្លៀងធ្លាក់ខ្លាំងពេក នាងក៏ត្រឡប់ទៅសម្រាកនៅសណ្ឋគារវិញ។

វ៉ាន់ នីឡា រៀបរាប់ទាំងភ័យបុកពោះនៅលើគណនីហ្វេសប៊ុកថា ៖ «សំណាងលើ ១ លានសំណាង ល្ងាចនេះចុះពីលើយន្តហោះខ្ញុំបានប្រាប់អ្នកបើកតាកស៊ីឱ្យជូនខ្ញុំទៅ paragon តែដោយសារភ្លៀងពេក ប្អូនខ្ញុំក៏និយាយថាចង់ទៅអូតែលសម្រាកសិន ដល់ពេលចូលដល់អូតែលភ្លាមក៏ឮដំណឹងថា គេបាញ់រះ នៅទីនោះ ស្លាប់ និង របួសជាច្រើននាក់»

អត្ថបទដែលជាប់ទាក់ទង