មន្រ្តីជំនាញក.ប.បដុតកម្ទេចចោលនូវខ្ញីហាន់ និងសារធាតុគីមីសម្រាប់ត្រាំខ្ញី

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកនូវ ខ្ញីហាន់ និងទឹកត្រាំខ្ញី (សារធាតុគីមី) ដែលមន្ត្រីជំនាញបានដកហូតកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងសាច់បង្កក ដែលក្នុងនោះរួមមាន៖
– ខ្ញីហាន់ត្រាំសារធាតុគីមី ចំនួន៥៥គីឡូក្រាម
– ទឹកត្រាំ ប្រមាណ១៩៥លីត្រ
– សារធាតុសូដ្យូមអ៉ីដ្រូស៊ុលហ្វីត (ម្សៅស) ចំនួន៨៥គីឡូក្រាម
– សាច់បង្កក ប្រហិត ខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន២៥ គីឡូក្រាម
សរុបរួមចំនួន ១៦៥ គីឡូក្រាម ត្រូវបានយកទៅបំផ្លាញចោល នៅទីលានចាក់សម្រាមខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង