ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វេីឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បង្ក្រាបឃាត់ខ្លួន
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វេីឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចក្រោយអាគារទី៧ ផ្លូវបេតុង (ផ្លូវ២១១) សង្កាត់វាលវង់ ខណ្ឌ៧មករា។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ផេង ប៊ុនម៉ាច ហៅវីត ភេទប្រុស ជនជាតិខ្មែរ មុខរបរកង់បីឥណ្ឌា មានទីលំនៅផ្ទះជួល ផ្លូវ ២១១ សង្កាត់វាលវង់ (មានសារធាតុញៀន )។
២-ឈ្មោះសុខ ណុច ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខឆ២ បន្ទប់លេខ៩ ផ្លូវ២១១ សង្កាត់វាលវង់ (មមានសារធាតុញៀន)
បច្ចុប្បន្ន ជន សង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី កសាង សំណុំ រឿង បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ បន្តតាម ផ្លូវ ច្បាប់ ៕