បណ្តេញចេញ និងហាមចូលប្រទេស លើជនបរទេស ២នាក់ ដែលលួចស្នាក់នៅ ធ្វេីការងារខុសច្បាប់ គ្មានលិខិតឆ្លងដែននិងឆបោក តាមអនឡាញ

បន្ទាយមានជ័យៈ មន្ត្រីនគរបាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានដឹងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការទទួលជនជាតិថៃ ២នាក់ ស្រី១នាក់នោះ គឺដេីម្បីធ្វេីការបណ្តេញ ចេញតាមប្រកាសបណ្តេញរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធបទល្មេីសលួចស្នាក់នៅ ធ្វេីការងារខុសច្បាប់, គ្មានលិខិតឆ្លងដែន និងបទល្មេីសឆបោក តាមប្រព័ន្ធអនឡាញ។
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនបរទេស (ជនជាតិថៃ) ចំនួនពីរនាក់ ប្រុស១នាក់ ស្រី១នាក់ ត្រូវបាននគរបាលអន្តោប្រវេសន៍ និងនគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ជូននគរបាប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តេញចេញ និងហាមចូលប្រទេស លើជនបរទេស ២នាក់ ដែលបានលួចស្នាក់នៅ ធ្វេីការងារខុស ច្បាប់ គ្មានលិខិតឆ្លងដែននិងឆបោក តាមអនឡាញ។

មន្ត្រីបានស្នើសុំមិនប្រាប់ឈ្មោះ ជនជាតិថៃទាំង ២នាក់នោះទេ ប៉ុន្តែជាទ័ណ្ឌកម្ម គឺសមត្ថកិច្ចកម្ពុជា ហាមចូលប្រទេស រយៈពេល ៥ឆ្នាំ ចំពោះជនជាតិថៃ ១នាក់ ភេទប្រុស និងហាមចូលប្រទេស រយៈពេល ៣ ឆ្នាំ ចំពោះជនជាតិថៃ ១នាក់ ភេទស្រី នោះ៕

អត្ថបទដែលជាប់ទាក់ទង