អគ្គីភ័យឆាបឆេះផ្ទះល្វែង ជាប់ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
ភ្នំពេញ ៖ កាលពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រោះអគ្គីភ័យមួយឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋមួយកន្លែងជាប់ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ជួយពន្លត់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ជា ប៉ូឡាយ ភេទប្រុស និងប្រពន្ធឈ្មោះ អ៉ឹម សុខណា ភេទស្រី មានមុខរបរលក់ហ្គាស និងបញ្ចូលហ្គាស នៅផ្ទះកេីតហេតុនេះ ។
មុនពេលកេីតហេតុ ម្ចាស់មិននៅដោយចាក់សោរទ្វាចេញក្រៅ ក្រោយមកក៏លឺសម្លេងផ្ទុះធុងហ្គាសលាន់លឺជាខ្លាំង និងមានអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាវ៉ៃសោទម្លុះទ្វានិងកញ្ចក់ ដេីម្បីជួយបាញ់ទឹកពន្លត់ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់យ៉ាងដេីម្បីកុំឱ្យមានការឆាបឆេះកាន់តែខ្លាំងនិងរាលដាលដល់ផ្ទះអ្នកជិតខាង ។
មន្ត្រីជំនាញបានប្រញាប់ចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង ទៅជួយបាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជេីង ក៏រលត់ទៅវិញជាស្ថាពរ និងពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ និងមិនរាលដាលដល់ផ្ទះដ៏ទៃទៀតនោះទេ គ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះរងគ្រោះប៉ុណ្ណោះ