កម្លាំងនគរបាលបន្តសហការបង្រ្កាបបទល្មេីសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨ និង៣០នាទីព្រឹកស្របតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សា ត គឹមសាន ស្នង ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូច លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែន ការងារនគរបាល ប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងលោ កវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរង ដឹកនាំការងារការិយា ល័ យនគរបាលប្រឆាំងបទល្មេីស លោកវរ សេនី យ៍ឯក យី យក់សាន នាយការិយាល័ យ នគរ បាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ដែល មានកម្លាំងប្រចាំការ នៅស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនី យ៍ទោ ចក់ នាង នាយរងការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកឯកភ្នំ ដែល មានលោក វរសេនីយ៍ឯក ឡុង យោធាវីរៈ ជអធិការ និងសហគមន៍នេសាទចុះបង្ក្រាបបទល្មើស នេសាទ ០១លើក នៅក្នុងចំណុចអូរដូនតី ភូមិព្រៃចា ស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ទទួល បាន លទ្ធផលគឺ៖
*លទ្ឋផលទទួលបាន៖
-សាច់ម៉ងប្រវែង១២០០ម៉ែត្រ
-បង្គោលចំនួន៤២០ដើម
-ឡុកចំនួន០៤គ្រឿង
-និងលែងកូនត្រីចម្រុះចូលធម្មជាតិ វិញចំនួន៧០គីឡូក្រា។

ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង៕

អត្ថបទដែលជាប់ទាក់ទង