កម្ពុជា-ជប៉ុន នឹងរៀបចំពិធីអបអរសាទរ ខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ដែលនឹងរៀបចំឡើងនៅមាត់ទន្លេជិត ព្រះបរមរាជវាំង ពិធីនេះមានទាំងការបាញ់កាំជ្រួច

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នំា២០២៣នេះ កម្ពុជា-ជប៉ុន នឹងរៀបចំពិធីអបអរសាទរ ខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ដែលនឹងរៀបចំឡើងនៅមាត់ទន្លេជិត ព្រះបរមរាជវាំង ក្រោមកិច្ចសហការ រវាងសមាគមជប៉ុនកម្ពុជា JCA ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។

ការរៀបចំពិធីអបអរសាទរ ខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុននេះ ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងសាមគ្គីភាព អោយកាន់តែល្អប្រសើរឡើងបន្ថែមទៀតរវាងប្រទេសទាំងពីរ ។
ពិធីនេះមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈ ដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង